ព័ត៌មានជាតិ

សាហាវណាស់! ហ៊ីយ៉ាន់ដាយ បុកអ្នកថ្មើរជើងម្នាក់ធ្លាយពោះវៀនស្លាប់មួយរំពេច

កំពង់ធំ: នៅវេលាម៉ោង០៣ និង២១នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត បុកអ្នកថ្មើរជើងឆ្លងកាត់ផ្លូវ បណ្តាលឲ្យស្លាប់បុរសម្នាក់ នៅលើផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៩៤-១៩៥ ភូមិសានគរ(ខ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជនរងគ្រោះ ឈ្មោះ និង អាសយដ្ឋាន មិនទាន់ស្គាល់ទេ ដោយសមត្ថកិច្ច កំពុងស្រាវជ្រាវរកក្រុមគ្រួសារ (ស្លាប់នៅកន្លែងកើតហេតុ)។

រថយន្ដបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខភ្នំពេញ3D.4580 ធ្វើដំណើរពីលិចទៅកើត ចំណែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចខ្លួន)។

រីឯវត្ថុតាង សមត្ថកិច្ចបានយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពុងស្វាយ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី។

មូលហេតុជាបឋម៖ បង្កដោយអ្នកថ្មើរជើងឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់