ព័ត៌មានជាតិ

ព្រឹកមិញ ស្នងការ​នគរបាល​ខេត្តរតនគិរី ត្រូវបានដូរហើយ

​រតនគិរីៈ​ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លោក​ឧត្តមសេនីយ៍ទោ​ យិ​ន​ ចំណាន​ អតីត​ស្នងការ​ខេត្តព្រះវិហារ​ ត្រូវ​បាន​តែងតាំង​ជា​ស្នងការ​នគរបាល​ខេត្តរតនគិរី​ ជំនួស​លោក​ឧត្តមសេនីយ៍ទោ​ ងួ​ន​ គឿ​ន​ ដែល​ត្រូវ​បាន​ចូល​និវត្តន៍​។​

​ពិ​ធិ​ប្រកាស​ផ្ទេរ​មុខ​ដំណែង​ស្នងការ​នេះ​ ក្រោម​អធិបតី​នាយ​ឧត្តមសេនីយ៍​ ខេ​ង​ សុមេធ​ អគ្គស្នងការ​រង​ តំណាង​នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ នា​ព្រឹក​ថ្ងៃ​ទី​១២​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​នេះ​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី​៕

មតិយោបល់