ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែង Kim Soohyun នឹង​​ជួប​​អ្នកគាំទ្រនៅតំបន់អាស៊ី​លើកលែងកម្ពុជា​

មុននេះ ដែរ​សារព័ត៌មាន​ជាច្រើនបានចុះផ្សាយ​ឲ្យដឹងថា តារាសម្តែង Kim Soohyun នឹង​ធ្វើដំណើរ​ទៅជួបអ្នកគាំទ្ររបស់ខ្លួននៅ​ តំបន់អាស៊ី ។ ​​សម្រាប់ដំណើរ​របស់ Kim Soohyun ដែល​ត្រូ​វជួប​អ្នកគាំទ្រ​របសខ្លួនមាន ​​ នៅក្នុងប្រទេសតៃវ៉ាន់ ចិន ជប៉ុន សាំងហ្កាពួរ និង ថៃ ​ ។ នេះបើយោងតាម​សេចក្តីប្រកាស​ មុននេះ​។​

កាលពីថ្ងៃម្សិលមិញនេះដែរខាងផលិតកម្ម Key East Entertainment បាន​បង្ហើប​ឲ្យដឹងថា ក្នុងនោះក៏មាន​ឥណ្ឌូនេស៊ី ផងដែរ ដោយសារតែ​មាន​សំណើរ​អ្នកគាំទ្រ​ច្រើនពេកនៅក្នុងប្រទេសមួយនេះ​។​ ម្យ៉ាងវិញ ទៀត​បណ្តាប្រទេស​ក្នុងតំបន់អាស៊ី នឹងត្រូវបន្ថែម​ជាបន្តបន្ទាប់​។​​តែនៅពេលនេះ​នៅមិនទាន់មានព័ត៌មានបន្ថែម​សម្រាប់ការ​ជួប​​អ្នកគាំទ្រនៅតំបន់អាស៊ីនៅឡើយ​។​ ដោយការ​ជួប​អ្នកគាំទ្រតំបូង​ គឺធ្វើឡើងនៅ ទីក្រុងសេអ៊ូល ​នៅ​ពាក់កណ្តាលខែ មិនា រួច​ធ្វើដំណោះរ​ទៅកាន់​ អ្នកគាំទ្រ​បណ្តាប្រទេសផ្សេងៗ​ទៀត​៕​
131221_sbs_stills_5
ឈុត​វីដេអូ ដែល Kim Soohyun សម្តែង​ ៖

មតិយោបល់