កំពង់ធំៈ នៅវេលាម៉ោង០៩ និង៣០នាទីព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ
នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍។ ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ដែក អ៊ី ភេទស្រី អាយុ៦៨ឆ្នាំ ផ្ទះទំហំ៥x៦ម៉ែត្រ ធ្វើអំពីថ្មប្រក់ប្រូស៊ីម៉ង់។
សម្ភារៈខូចខាត មាន៖
– គ្រែធ្វើអំពីឈើកកោះចំនួន០១គ្រឿង
– ទូឈើចំនួន០១គ្រឿង
– ពូកចំនួន០១
– សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត
មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសអុជភ្លើងធូប។
ករណីនេះ រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកបារាយណ៍មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុព័ត៌មានយឺតយ៉ាវ ត្រូវបានអ្នកជិតខាង ជួយពន្លត់ទាន់ពេលវេលា៕
មតិយោបល់