ព័ត៌មានជាតិ

​វ៉េវ​អាល់ហ្វា​ ពន្លះហ៊ីយ៉ាន់ដាយ​ចតលើកឈើ ស្លាប់ និងរបួស ៣នាក់!

ពោធិ៍សាត់: កាលពីម៉ោង​ ២ និង២៥​ នាទីរសៀលថ្ងៃទី ១១ ខែកុម្ភ: ឆ្នាំ២០១៩​ មានករណីគ្រោះថ្នាក់ចរាចរណ៍​មួយ រវាងម៉ូតូបុករថយន្ត​ នៅកំណាត់ផ្លូវជាតិលេខ​៥៥​ ចន្លោះគីឡូម៉ែត្រ​លេខ​៩០-៩១​ ត្រង់ចំណុចដូនាគ​ភូមិ​​ស្ទឹង​ថ្មី​ ឃុំប្រម៉ោយ​ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ម៉ូតូម៉ាក​វ៉េវ​អាល់ហ្វា​ ពណ៌​ខ្មៅ​ គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ​ សុខ​ ប៊ុយញេន​ ភេទប្រុស​​ អាយុ​ ១៧​ ឆ្នាំ​ (របួសធ្ងន់​) និងអ្នករួមដំណើរ​ ០២​ នាក់​ មានឈ្មោះ​ ឈឿន​ មនោរា​ ភេទស្រី​ អាយុ​ ១៧​ ឆ្នាំ​ (របួសធ្ងន់​ ) និងឈ្មោះ​ ចាន់​ ថន​ ភេទស្រី​ អាយុ​ ៣៥​ ឆ្នាំ​ (ស្លាប់ពេលបញ្ជូនទៅមន្ទីពេទ្យ​) ទាំង៣នាក់​ ស្នាក់នៅភូមិឃុំខាងលើ​​​ បានជិះម៉ូតូជ្រុល ទៅបុករថយន្តម៉ាក​ ហ៊ីយ៉ាន់ដាយ​ ពណ៌ស​លាយខៀវ​ ពាក់​ស្លាក​លេខ​ កំពត​ 3A-0539 កំពុងចតលើកឈើគ្រឿងផ្ទះចាស់​។

ក្រោយកើតហេតុអ្នកបើករថយន្ត បានរត់គេចខ្លួន ចំណែកវត្ថុតាងម៉ូតូ និងរថយន្ត សមត្ថកិច្ចយកមករក្សាទុក​នៅអធិការដ្ឋាននគរបាលស្រុក​​។ មូលហេតុ៖ បើកមិនប្រកាន់ស្តាំ​៕

មតិយោបល់