កណ្តាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី៦ ខែ មីនា ឆ្នាំ ២០២២ វេលាម៉ោង ២៣:៣០នាទីករណីអំពើលួច (ខ្សែភ្លើង)ចំណុចនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ឡោ ភក្តី ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិជ្រលង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មុខរបរ កម្មករសំណង។
ជនសង្ស័យ ២នាក់៖
១.ឈ្មោះ ស វិចិត្រ ភេទ ប្រុស អាយុ ២៨ឆ្នាំមានទីលំនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
២ ឈ្មោះ សាំង សីហា ភេទប្រុស អាយុ ៣៦ឆ្នាំ នៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យករួមមាន៖
-ម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង ពណ៌ខៀវ គ្មានស្លាកលេខ
-កូនកន្រ្តៃចំនួន ០១
-ខ្សែភ្លើង ០២ ខ្សែប្រវែង ២៥សង់ទីម៉ែត្រ
-កន្រ្តៃកាត់ខ្សែភ្លើងចំនួន ០១។
នៅថ្ងៃទី ០៦ ខែ មិនា ឆ្នាំ ២០២២ វេលាម៉ោង ២០:៣០នាទី ជនសង្ស័យឈ្មោះ ស វិចិត្រ បានជិះម៉ូតូមួយគ្រឿងខាងលើឌុបជនសង្ស័យម្នាក់ទៀតឈ្មោះ សាំង សីហា ចេញពីផ្ទះរបស់ខ្លួនស្ថិតនៅភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ទៅតាមភូមិដើម្បីលួចកាត់ខ្សែភ្លើងរបស់គេតាមភូមិ ពេលជិះទៅដល់កន្លែងកើតហេតុជនសង្ស័យឈ្មោះ ស វិចិត្រ បានចុះពីលើម៉ូតូដើម្បីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងរបស់ជនរងគ្រោះ ដោយជនសង្ស័យឈ្មោះ សាំង សីហា នៅអង្គុយចាំលើម៉ូតូដើម្បីមើលផ្លូវ ពេលកាត់ខ្សែភ្លើងដាច់ភ្លាមជនសង្ស័យឈ្មោះ ស វិចិត្របានប្រមូលខ្សែភ្លើង ស្រាប់តែជនរងគ្រោះ និងប្រជាពលរដ្ឋពីរនាក់បានដើរចេញមកឃើញជនសង្ស័យឈ្មោះ សាំង សីហា កំពុងអង្គុយក្បែរម៉ូតូ ចំណែកជនសង្ស័យ ស វិចិត្រ បានបោះខ្សែភ្លើង និង កន្រ្តៃចោលរួចរត់មួយសន្ទុះក្រោយមកទើបដើរមកកន្លែងម៉ូតូ ពេលនោះជនរងគ្រោះបានរាយការណ៍ជូនកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង ពេលទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្បែង បានចុះមកដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់