កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សំណុំពរទៅដល់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ទើបទ្បើងកាន់តំណែងថ្មីៗ មេត្តាជួយចាត់វិធានការលើរថយន្តធុនធំដឹកទំនិញខ្ពស់មេឃ តាមបណ្ដោយផ្លូវជាតិលេខ៥ ចូលក្នុងក្រុងកំពង់ឆ្នាំង ដែលអាចបង្កគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋ និងខូចសណ្ដាប់ធ្នាប់ក្នុងក្រុង ខណៈជិតចូលដល់បុណ្យទន្លេខាងមុខ។
ជាក់ស្ដែងកន្លងមកនាពេលថ្មីៗនេះ គេឃើញមានរថយន្តធុនធំដឹកទំនិញខ្ពស់ៗជាច្រើន ធ្វើចរាចរណ៍ដោយសេរីទាំងថ្ងៃ គ្មានការហាមឃាត់ ឬមានចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធណាទ្បើយ តាមបណ្ដោយផ្លូវខាងលើ ដោយបានបើកប៉ះខ្លោងទ្វារ ដាក់ប៉ាណូសម្រាប់ទទួលស្វាគមន៍បុណ្យទន្លេ រងការខូចខាត៕
មតិយោបល់