ព័ត៌មានជាតិ

បុរសជាងសំណង់ម្នាក់ ដេកស្លាប់ ដោយមិនដឹងមូលហេតុ ក្នុងការដ្ឋានបឹងតាម៉ាត ខណ្ឌដង្កោ

ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីបុរសម្នាក់ មុខរបរជាជាងសំណង់ បានដេកស្លាប់នៅលើគ្រែ ក្នុងការដ្ឋានបឹងតាម៉ាត ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះមានអាយុ ៦១ឆ្នាំ មានទីលំនៅខេត្តកំពង់ធំ មានប្រពន្ធ និងកូន ពាក់ព័ន្ធនឹងការស្លាប់នេះ មិនទាន់ដឹងមូលហេតុទេ ដោយសមត្ថកិច្ច កំពុងធ្វើការសាកសួរ និងពិនិត្យមើល។

ហេតុការណ៍នេះ បានកើតទ្បើងនៅវេលាម៉ោង ៩ និង២៥នាទីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់