ព័ត៌មានជាតិ

ចិត្តខ្លាំងម៉្លេះ! តូចចិត្តរឿងលែងលះប្រពន្ធបាន១ខែ គិតខ្លីទៅចង.កសម្លាប់ខ្លួនភ្លាម

កំពង់ស្ពឺៈ សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីបុរសម្នាក់ មានវិបត្តិផ្លូវចិត្តលែងលះប្រពន្ធ១ខែ ក៏ដាច់ចិត្តចង.កសម្លាប់ខ្លួន ដោយក្រមា នៅវេលាម៉ោង ៣រសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅភូមិរំលោង សង្កាត់កណ្ដោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះមានឈ្មោះ ម៉េត សុភាក់ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិកើតហេតុ មានកូនម្នាក់។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះធ្វើកោសល្យវិច័យ ពិតជាករណីចង.កសម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់