ព័ត៌មានជាតិ

អាជ្ញាធរ ចុះបិទសិប្បកម្មផលិតទឹកម្ទេស ទឹកត្រីបុក ទឹកសៀង និងប្រេងខ្យង នៅខណ្ឌឬស្សីកែវ

ភ្នំពេញៈ គណៈអភិបាលខណ្ឌ​ឬស្សីកែវ បានដឹកនាំក្រុមការងារ និងមន្ត្រីជំនាញពាក់ពន្ធ័ រួមទាំងកម្លាំងចម្រុះរបស់ខណ្ឌ​ ចុះបិទទីតាំងផលិតទឹកម្ទេស ទឹកត្រីបុក ទឹកសៀង និងប្រេងខ្យងមួយកន្លែង បន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជិតខាង ដែលមានទីតាំងមិនសមស្រប នឹងដំណើរការផលិតកម្ម​ និងបានបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។

ប្រតិបត្តិការនេះ បានធ្វើឡើងនាវេលាម៉ោង​៩ព្រឹកថ្ងៃទី១៣​ ខែកុម្ភៈ​ ឆ្នាំ២០១៩​ ​នៅទីតាំងសិប្បកម្មផលិតទឹកម្ទេស​ ទឹកប្រេងខ្យង​ ទឹកសៀង​ និងទឹកត្រីបុក​ របស់ឈ្មោះ​ ស៊ីន​ ប៊ុណ្ណា​ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ ស្ថិតនៅផ្ទះលេខ៧៨​ ផ្លូវលេខ២​ ក្រុមទី១១​ ភូមិទួលសំពៅ​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឬស្សីកែវ។

ទីតាំងសិប្បកម្មផលិតទឹកម្ទេស​ ទឹកប្រេងខ្យង​ ទឹកសៀង​ និងទឹកត្រីបុក​ខាងលើជារបស់ឈ្មោះ​ ស៊ីន​ ប៊ុណ្ណា​ ភេទប្រុស​ អាយុ​ ៥១ឆ្នាំ​ ស្ថិតនៅទីតាំងខាងលើ ។

ពាក់ព័ន្ធនឹងករណីនេះ អាជ្ញារខណ្ឌ បានធ្វើការបិទអាជីវកម្មសិប្បកម្មជាស្ថាពរ​នៅនឹងកន្លែង​ ទៅតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ​ ប៉ុន្តែម្ចាស់ទីតាំងមិនសហការ​ ផ្តិតមេដៃទទួលស្គាល់ទ្បើយ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលរស់នៅជិតខាងនោះ បានអះអាងថា ទីតាំងសិប្បកម្មខាងលើ មានដំណើរការផលិតពុំសមស្របតាមច្បាប់ទេ៕

មតិយោបល់