ព័ត៌មានជាតិ

​ចាស់ហើយព្រិលភ្នែក! ស្រវឹងស្រឿងៗ ចង់រំលោភក្មេងស្រីអាយុ១២ឆ្នាំ មែនអីខ្នោះ

ស្ទឹងត្រែង: កាលពីវេលាម៉ោង​១១​និង១៥នាទីព្រឹក ថ្ងៃទី១១​ ខែមករា​ ឆ្នាំ២០១៨ មានករណីឃាត់ខ្លួនបុរសវ័យចំណាស់​ម្នាក់ស្រវឹងវង្វេងស្មារតី ​រួចប៉ុនប៉ងរំលោភសេពសន្ថវ: ទៅលើក្មេងស្រីជនជាតិវៀតណាមម្នាក់ ​មិន​សម្រេច ស្ថិតនៅ​ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

​ក្មេងស្រីរងគ្រោះមានអាយុ១២ឆ្នាំ ជនជាតិវៀតណាម ចំណែកជនសង្ស័យ​ឈ្មោះ ប៉ុល គី អាយុ៧៣ឆ្នាំ។
បច្ចុប្បន្ន ជនសង្ស័យត្រូវ​បានសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅក្រុងស្ទឹងត្រែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់