ព័ត៌មានជាតិ

បែកកង់មុខក្រទ្បាប់ផ្ងាជើង ផ្អើលប្រជាពលរដ្ឋនៅក្នុងស្រុកស៊ីធរកណ្ដាល

ខេត្តព្រៃវែង: យុវជនម្នាក់បើករថយន្តបែកកង់មុខក្រទ្បាប់ផ្ងាជើងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៣និង៤៥នាទី នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះឈ្មោះ យ៉េត យាត ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ។
ករណីគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បង្កទ្បើងដោយរថយន្តម៉ាកព្រូស ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2AK-4110 បើកបរដោយឈ្មោះ ទ្បុង សំណាង ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិជ្រួល ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ បើកបរពីទិសខាងជើងទៅទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុខាងលើរថយន្ដបានបែកកង់មុខ ខាងឆ្វេង បណ្តាលឲ្យក្រទ្បាប់បាស់ជើងទ្បើងលើ ចំណែកអ្នកបើកបរពុំមានគ្រោះថ្នាក់អ្វីទេរីឯរថយន្តត្រូវបានខូចខាតស្ទើរទាំងស្រុង៕

មតិយោបល់