ព័ត៌មានជាតិ

បួសធ្ងន់៣នាក់បន្ទាប់ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង នៅស្រុកភ្នំស្រួច

កំពង់ស្ពឺ: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១នឹង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅលើផ្លូវក្រាលគ្រួសក្រហម នៅចំណុចទំនប់អន្លង់កន្សែង ភូមិក្រាំងគរ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បណ្តាលឱ្យមនុស្ស ៣នាក់ បានរងរបួសធ្ងន់ស្រាល។
នគបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុ មានម៉ូតូ១គ្រឿង ម៉ាកវ៉េវអាល់ហ្វា ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាកស្លាកលេខកំពង់ស្ពឺ1R-4190 បើកបរដោយឈ្មោះ ថាវ ប៊ុននីម ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិត្រពាំងប្រិយ៍ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពងស្ពឺ បើកបរមកពីទិសខាងត្បូងទៅទិសខាងជើង មកដល់ចំណុចខាងលើ បានវ៉ាម៉ូតូ១គ្រឿងទៀត មិនស្គាល់ម៉ាក បានជ្រុលទៅបុកម៉ូតូ១គ្រឿង ម៉ាកវីននើ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយ ឈ្មោះ ថេម ថៃ ភេទប្រុស អាយុ២០ឆ្នាំ អ្នកជិះពីក្រោយ ឈ្មោះ ខុម ខេង ភេទប្រុស អ្នកទាំងពីរស់នៅភូមិត្រពាំងប្រៃ ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលបើកបរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យរបួសធ្ងន់២នាក់ និងរបួសស្រាលម្នាក់ ខូចខាតម៉ូតូ ២គ្រឿង។ វត្ថុតាងទាំងពីគ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលក្រាំងដីវ៉ាយ ដើម្បីចាត់ការតានីតិវីធី ៕

 

មតិយោបល់