ភ្នំពេញៈ យោតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) បានសហការជាមួយកម្លាំងជំនាញ នាយដ្ឋានអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្តេញជនល្មើសម្នាក់ ចេញពីកម្ពុជា ដោយប្រគល់ជូនទៅ អគ្គរដ្ឋអាជ្ញាកូរ៉េ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ជនល្មើសមានឈ្មោះ KIM Seonghoon ជនជាតិកូរ៉េ ភេទប្រុស កើត 09,02,1974 កាន់លិខិតឆ្លងដែនលេខ ……. ពាក់ព័ន្ធបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន ពីកម្ពុជាទៅកូរ៉េ ។
សូមបញ្ជាក់ ៖ ជនល្មើសខាងលើនេះ ត្រូវបានសមត្ថកិច្ចជំនាញ ក១ ចាប់ខ្លួនកាល ពីថ្ងៃទី ០៥ ធ្នូ ២០១៨ នៅរាជធានីភ្នំពេញ តាមនីវេទន៍ក្រហមរបស់នគរបាលអន្តរជាតិ(Interpol) ៕
មតិយោបល់