ពោធិ៍សាត់ៈ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩ នេះសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ អ៊ំ ផេង ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទៅសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីចាត់ការតាមផ្លូវច្បាប់ក្រោយពីបានរត់គេចខ្លួនអស់រយះពេលជាង៧ឆ្នាំកន្លងមក(ពីបទអំពើហឹង្សា ដោយចេតនា) ម្តងហើយម្តងទៀត សរុបចំនួន០៥ករណីកាលពីឆ្នាំ២០១២ និងឆ្នាំ២០១៦ នៅក្នុងស្រុកភ្នំក្រវាញ។
លោកវរសេនីយ៍ ឯក ម៉ូលីដា ស្នងការរងទទួលបន្ទុកការងារព្រហ្មទណ្ឌបានឲ្យដឹងថាការចាប់ខ្លូនជនសង្ស័យឈ្មោះ អ៊ំ ផេង ដែលជាមុខសញ្ញាតែងតែបង្ករភាពភ័យខ្លាចដល់បងប្អួនប្រជាពលរដ្ឋនៅក្នុងភួមិពពាយ ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ នោះគឺអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួននិងឃុំខ្លួនក្នុងពន្ធនាគារចំនួនពីរដីកាគឺ÷
-ដីកាលេខ៧០និងដីកាលេខ១១៥របស់ចៅក្រម
សើបសួរសាលាដំបូងខេត្តពោធិ៍សាត់ដោយចោទ(ពីបទអំពើហឹង្សាដោយចេតនា)គឺបង្ករបួសស្នាមទៅលើប្រជាពលរដ្ឋចំនួន០៥ករណីកាលពីឆ្នាំ២០១២-២០១៦នៅក្នុងភូមិពពាល ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។
ក្រោយពីធ្វើសកម្មភាពជនសង្ស័យរូបនេះបានរត់គេចខ្លួនពីមូលដ្ឋានហើយសមត្ថកិច្ចបានតាមប្រម៉ាញ់ជាង ០៧ឆ្នាំទើបចាប់ខ្លួនបាន។
តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី០២ឆ្នាំដល់០៥ឆ្នាំនិងពិន័យទឹកប្រាក់ ពី០៤លាន ដល់១០លានរៀល៕
មតិយោបល់