ព័ត៌មានជាតិ

អាសូរណាស់! យុវជនម្នាក់ ជិះម៉ូតូត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធម័

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្តាលស្លាប់បុរសម្នាក់ ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០១៩
វេលាម៉ោង ៧ និង៣៥នាទីយប់ នៅលើផ្លូវជាតិ លេខ១ ចន្លោះគីឡូម៉ែត្រលេខ២៧-២៨ ត្រង់ចំណុចភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

រថយន្តបង្កម៉ាក TOYOTA CAMRY (បាឡែន) ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AH-២៩១២ អ្នកបើកបរ (រត់គេចខ្លួន) មានទិសដៅពីភ្នំពេញ ទៅអ្នកលឿង តាមផ្លូវជាតិលេខ១ ។ មកដល់ចំណុចកើតហេតុខាងលើ បានវ៉ារថយន្តកុងតឺន័រ០១គ្រឿង មិនស្គាល់ម៉ាក ក៏ជ្រុលចង្កូតមកបុក ជាមួយម៉ូតូម៉ាក់HONDA DREAM ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង ១F-៧៤១៥ បើកបរដោយឈ្មោះ អ៊ិន​ បារាំង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែរាំង ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បណ្តាលឲ្យស្លាប់អ្នកបើកបរម៉ូតូ នៅកន្លែងកើតហេតុ។

សពត្រូវបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកម៉ូតូខូចធ្ងន់ រថយន្តខូចស្រាល ត្រូវបានយកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើកបររថយន្តធ្វេសប្រហែស មិនប្រុងប្រយ័ត្នប្រជែង ក្នុងស្ថានភាពគ្រោះថ្នាក់៕

មតិយោបល់