អ្នកគាំទ្រវ័យក្មេងនៅក្នុងប្រទេសកូឡ៊ុំប៊ី បានខំប្រឹងប្រែង រត់គេចពីក្រុមសន្តិសុខ ធ្វើយ៉ាងណា រត់ឲ្យដល់វាលស្មៅ ដើម្បីឱបកីឡាករសំណព្វចិត្តរបស់ខ្លួន សញ្ជាតិប្រេស៊ីល។
ក្នុងអំឡុងពេលប្រកួតជាមួយនឹងក្លិប Santa Fe និង Atletico Mineiro នៅក្នុងក្របខណ្ឌ Copa Libertadores កាលពីព្រឹកមិញនេះ ត្រូវបានរំខានដោយអ្នកគាំទ្រវ័យក្មេង រត់មកឱបកីឡាករ Ronaldinho នៅកណ្តាលទីលានតែម្តង ក្នុងអំឡុងពេលប្រកួត ។ សកម្មភាពក្មេងប្រុសនេះដែរ បានបង្ហាញនូវក្តីស្រលាញ់ចំពោះ កីឡាករសំណព្វចិត្តខ្លួន ដែលធ្វើឲ្យកងសន្តិសុខដេញចាប់វិលក្បុង ។ ជាមួយនឹងគ្នានេះដែរ កីឡាករ Ronaldinho បានបង្ហាញពីភាពកក់ក្តៅចំពោះក្មេងប្រុសនោះ មុននឹងឲ្យសន្តិសុខការពារទីលាន យកចេញពីទីលាននោះ ។ ក្មេងប្រុសនេះដែរ បានឱប Ronaldinho ដោយទឹកភ្នែក និងក្តីអំណរជាទីបំផុត ដែលបានឱបកីឡាករក្នុងដួងចិត្តខ្លួន។
តែទោះជាទោះជាយ៉ាងណា លទ្ធផលប្រកួតរវាង Santa Fe និង Atletico Mineiro ត្រឹមតែលទ្ធផល ស្មើ ១-១ តែប៉ុណ្ណោះ ៕
ទស្សនាវីដេអូឃ្លិបដូចខាងក្រោមនេះ៖
ព័ត៌មានជាតិ
មតិយោបល់