ព័ត៌មានជាតិ

សូមជួយ Share! ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ប្រកាសស្វែងរកសាច់ញាតិសពជនរងគ្រោះ ជាបន្ទាន់!

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៦ និង០៧ នាទីល្ងាចថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់មួយ គឺជិះម៉ូតូដួលខ្លួនឯង នៅចំណុចឡូត៏កៅស៊ូ ៤.១០ C ស្ថិតនៅភូមិ៣.១០ សង្កាត់សួង ក្រុងសួង ។

ក្រោយទទួលបានពត៌មានជំនាញ បានចុះដល់កន្លែងកើតហេតុ ឃើញជនរងគ្រោះដេកស្លាប់ នៅលើថ្នល់កៅស៊ូ ។ ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណ (គ្មានអត្តសញ្ញាណបណ្ណ័ គ្មានទូរសព្ទ័ គ្មានអ្វីសម្គាល់ឡើយ ) ។

ភិនភាគពាក់អាវដៃវែង ពណ៌ប្រផេះ ឆ្នូត ខោជើងវែង ពណ៌ដី ម៉ូតូសេ ១២៥ ពណ៌ខ្មៅ កាំបន្ទះពណ៌ស ពាក់ស្លាកលេខ ព្រះវិហារ 1A-6705 ស៊េរី ២០១២ ។ សូមទំនាក់ទំនងទៅអធិការដ្ឋានក្រុងសួង 097 77 80 035 ៕

មតិយោបល់