ព័ត៌មានជាតិ

ស៊យធំហើយ! រថយន្តដឹកកញ្ចក់ បុករថយន្តឡិចស៊ីស៥៧០ ស្លាកលេខ ភ្នំពេញ 2AH-5700 ពេញទំហឹងខ្ទេចមួយចំហៀង!

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកគា ពណ៌ស ដឹកកញ្ចក់ ពាក់ស្លាកលេខ ភ្នំពេញ 2AW-7646 បានបុកជាមួយរថយន្តឡិចស៊ីស៥៧០ ពាក់ស្លាកលេខ ភ្នំពេញ 2AH-5700 ពេញទំហឹងបណ្តាលឲ្យខូចខាតមួយចំហៀងខាងស្តាំយ៉ាងដំណំ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦អា ចំណុចទល់មុខអាហារដ្ឋាន សំណាង៣៣៣៣ ក្នុងភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្រោយពេលកើតហេតុរថយន្តទាំង២គ្រឿងត្រូវបានសមត្ថកិច្ចវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើម្បីដោះស្រាយគ្នាពេលក្រោយតាមនីតិវិធីច្បាប់បន្តទៀត៕

មតិយោបល់