បាត់ដំបងៈ កាលពីវេលាម៉ោង៨ និង២០នាទីយប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យបំផុត នៅចំណុចក្រុមទី១២ ភូមិព្រៃស្វាយ ឃុំព្រៃស្វាយស្រុក មោងឫស្សីខេត្តបាត់ដំបង លើផ្លូវជាតិលេខ០៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៣៥-២៣៦៕
រថយន្តម៉ាកហ៊ីណូ ធុនដឹកជញ្ជូនធំ ពាក់ស្លាកលេខ ភ្នំពេញ 3A-2727 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ធ្វើដំណើរពីបាត់ដំបងទៅភ្នំពេញ។ មកដល់ចំណុចហេតុ បានបុករថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ធុនដឹកជញ្ជូនតូច ពាក់ស្លាកលេខ បាត់ដំបង 2B-6341 អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់មនុស្សប្រុស ០២នាក់ និងរបួសធ្ងន់ ០២នាក់ (ស្រីម្នាក់)។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែក ស្រុកមោងឫស្សី។ ចំណែករថយន្តទាំងពីរគ្រឿងខូចខាត ត្រូវបានបញ្ជូនទៅការិយាល័យជំនាញចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង ចាត់តាម
នីតិវិធីច្បាប់៕
មតិយោបល់