ព័ត៌មានជាតិ

អាងខ្លួនជំនាញ រំលោភស្ត្រីសតិមិនគ្រប់អស់រយៈពេលជាច្រើនឆ្នាំ ចុងក្រោយបែកការណ៍ ដេកគុកសម្រេច

កំពង់ស្ពឺៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីរំលោភសេពសន្ថវៈ ​ទៅ​លើ​នារី​ដែល​មាន​​សតិ​មិន​គ្រប់​ម្នាក់​ អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ ទើបតែបែក​ការណ៍ នៅពេលធ្វើសកម្មភាព​លើក​ចុង​ក្រោយ​។

ការឃាត់ខ្លួននេះ ធ្វើទ្បើងនៅ​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅខេត្តកំពង់ស្ពឺ​។

ជនសង្ស័យ​ខាងលើ​ឈ្មោះ សេក វ៉ា​ន ភេទ​ប្រុស អាយុ​៤៧ ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ។ ចំណែក​ស្ត្រី​រង​គ្រោះ​ អាយុ​៤៥​ឆ្នាំ (​មានសតិ​មិន​គ្រប់​)។

នៅចំពោះមុខសមត្ថកិច្ច ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​បាន​រំលោភ​លើ​នារី​រង​គ្រោះ​អស់​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​ហើយ ទើប​ចុង​ក្រោយ​នេះ បន្ទាប់​ពី​រំលោភ​នាង​ហើយ ខ្លួន​ហាក់បីដូចជា​អស់កម្លាំង​ក៏​ដេក​លក់​រហូត​ដល់​ភ្លឺ​ ក៏​ត្រូវ​ប្រពន្ធ និង​សាច់​ញាតិ​ស្ត្រី​រង​គ្រោះ​មក​ឃើញ​ទាំង​ខ្លួន​អាក្រាត ក៏​បែក​ការណ៍​តែ​ម្តងទៅ​។

បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានករ​ទៅ​កាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

មតិយោបល់