ព័ត៌មានជាតិ

នាយការិយាល័យកងរាជអាវុធហត្ថខេត្តកណ្ដាលម្នាក់ ចង.កសម្លាប់ខ្លួន ដោយមិនដឹងមូលហេតុ…

ភ្នំពេញៈ នៅវេលាម៉ោង ៤ និង៤០នាទីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីបុរសម្នាក់ បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ត្រង់ចំណុចបន្ទប់លេខ១៨៣អា ផ្លូវ៣១ ភូមិសន្សំកុសល២ សង្កាត់បឹងជំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ សុន វណ្ណៈ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ នាយការិយាល័យកងរាជអាវុធហត្ថខេត្តកណ្ដាល ស្នាក់នៅចំណុចកើតហេតុខាងលើ។

តាមការបភ្លឺរបស់ឈ្មោះ នួន ឆុន ត្រូវជាពូរបស់សព បានឲ្យដឹងថា កាលពីវេលាម៉ោង ១២ និង៣០នាទីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ គាត់បានឃើញជនរងគ្រោះ ដើរចូលទៅក្នុងបន្ទប់ រហូតដល់ម៉ោង ៤ និង៤០នាទីរសៀល រូបគាត់ក៏បានដើរចូលទៅមើលក្នុងបន្ទប់ របស់ជនរងគ្រោះ ស្រាប់តែឃើញជនរងគ្រោះ ចង.កសម្លាប់ខ្លួន នឹងខ្សែភ្លើងជាប់នឹងចង្រឹងបង្អួច ស្លាប់បាត់ទៅហើយ។ លុះឃើញដូចនេះ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងជំពន់ទី១។

ក្រោយទទួលបានដំណឹងភ្លាម កម្លាំងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការនគរបាលរាជធានីភ្នំពេញ និងគ្រូពេទ្យ បានចុះមកធ្វើកោសល្យវិច័យ រួចបញ្ជាក់ថា សពពិតជាស្លាប់ដោយចង.កប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់