ព័ត៌មានជាតិ

គយចាប់ទ្បានទំនើប សុទ្ធតែអត់ពន្ធ នៅមុខកាស៊ីណូម៉ីកៅម៉ី

ព្រះសីហនុ: សមត្ថកិច្ច បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ លោក ឡុច ស៊ីផេន អនុប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះចាប់រថយន្តអត់ពន្ធចំនួន០២គ្រឿង នៅចំណុចមុខកាស៊ីណូម៉ី កៅម៉ី ក្នុងសង្កាត់លេខ០៤ក្រុងព្រះសីហនុ។

រថយន្តដែលមន្ត្រីគយចុះចាប់យកនេះ រួមមាន ទី១ រថយន្តម៉ាក LEXUS RX450h ផលិតឆ្នាំ២០១០ ពណ៌ស ដោយប្រើប្រាស់លតាប័ត្រ និងស្លាកលេខក្លែងក្លាយ(ភ្នំពេញ2Aw -4332) និងទី២ រថយន្តម៉ាក TOYOTA ALPHARD ផលិតឆ្នាំ២០១៧ ពណ៌ស ដោយប្រើប្រាស់លតាប័ត្រ និងស្លាកលេខក្លែងក្លាយ(ភ្នំពេញ2Ak-2998)។

សមត្ថកិច្ចអះអាងថា បច្ចុប្បន្នរចយន្តទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត៕

មតិយោបល់