ព័ត៌មានជាតិ

ឆ្លងឆ្នាំសកល នឹងមានការផ្អាកចរាចរណ៍លើកំណាត់ផ្លូវមួយចំនួន នៅក្រុងសៀមរាប

សៀមរាប: ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តបានរៀបចំ តុបតែង និងកែលម្អសោភ័ណភាពក្រុង ដើម្បីទទួលភ្ញៀវ ទេសចរជាតិ និងអន្តរជាតិមកទស្សនា ក៏ដូចជារាប់ថយក្រោយនាយប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ ឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

ជាមួយនឹងការរាប់ថយក្រោយ ដើម្បីឆ្លងឆ្នាំសកលនេះ រដ្ឋបាលខេត្ត នឹងធ្វើការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នលើកំណាត់ផ្លូវមួយចំនួនក្នុងក្រុងសៀមរាប ដើម្បីរៀបចំកន្លែងសម្រាប់ប្រារព្ធពិធីខាងលើ។ ដូចនេះ រដ្ឋបាលខេត្តសង្ឃឹមយ៉ាងមុតមាំថា សាធារណជនមេត្តាយោគយល់ និងចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក៕

មតិយោបល់