ព័ត៌មានជាតិ

រថយន្តដឹកផ្លែស្វាយទៅប្រទេសថៃ ដាច់ហ្វ្រាំងឆ្លាក់ចូលអូរ នៅខេត្តប៉ៃលិន

ប៉ៃលិន: នៅវេលាម៉ោង ០៩ និង៣៥ នាទីព្រឹកថ្ងៃទី ១៣ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្តមួយគ្រឿង ដាច់ហ្វ្រាំងឆ្លាក់ចូលអូរ នៅចំណុចជិតស្ពានក្បែរច្រកទ្វារអន្តរជាតិព្រំដែន ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

អ្នកបើកបរឈ្មោះ ជួន សុខា ភេទប្រុសអាយុ ៣៦ ឆ្នាំ មានស្រុកកំណើត នៅឃុំព្រៃវែង ស្រុកព្រៃវែង ខេត្តព្រៃវែង បានបើករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ4A-4073 ពណ៌ឈាមជ្រូក (ដឹកស្វាយពីខ្មែរចូលដីថៃ)។

ករណីខាងលើមិនបង្កគ្រោះថ្នាក់ដល់មនុស្សទេ។ បច្ចុប្បន្ន ផ្លែស្វាយក្នុងរថយន្ត ត្រូវបានសាងដាក់រថយន្តផ្សេង ដើម្បីដឹកទៅថៃ រីឯរថយន្តកំពុងរៀបចំស្ទូចឡើង៕

មតិយោបល់