រុស្ស៊ីៈ ឯកអគ្គរាជទូតរុស្ស៊ីប្រចាំនៅឥណ្ឌា លោក Nikolay Kudashev បាននិយាយថា រាល់កិច្ចចរចារទាំងអស់ ស្តីពីការផ្តល់ប្រព័ន្ធមីស៊ីលការពារ ដែនអាកាស S-400 ដែលនឹងដឹកជញ្ជូនទៅកាន់ប្រទេសឥណ្ឌា ក្រោមកិច្ចសន្យាក្នុងទំហំទឹកប្រាក់ ៥ ពាន់លានដុល្លារ នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ ស្របតាមកាលវិភាគ។ នេះបើតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩។
ដោយលោក Kudashev ជឿជាក់ថា កិច្ចសន្យានេះ នឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាសន្តិសុខរបស់ឥណ្ឌា ហើយនឹងធ្វើជាភ័ស្តុតាងដ៏ពិសេសនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ខណៈរូបលោកបានអះអាងថា «រាល់ការប្តេជ្ញាចិត្តរបស់រុស្ស៊ី នឹងត្រូវបានបំពេញយ៉ាងពេញលេញ តាមពេលវេលាកំណត់ផងដែរ។
ជាមួយគ្នានេះដែរ ឯកអគ្គរដ្ឋទូតរូបនេះ បានបន្ថែមទៀតថា រុស្ស៊ីមានចំណាប់អារម្មណ៍ ក្នុងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាមួយឥណ្ឌានៅក្នុងវិស័យការពារអាកាសផងដែរ៕
មតិយោបល់