ព័ត៌មានជាតិ

ងោកមួយភាំង ហាយឡែនឌ័រ រេចង្កូតទៅបុកបែនយ៉ីឌុប ដាច់កង់មុខក្រាបដល់ដី

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្ដាលឲ្យរងការខូចខាត កាលពីវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

រថយន្តបង្កម៉ាក ហាយឡែនឌ័រ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AF-3134 បើកបរដោយបុរសម្នាក់ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក បានធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ អ្នកបើកបរងោកមួយភាំង រថយន្តក៏រេចង្កូត ចូលទៅគន្លងផ្សេង ជ្រុលទៅបុកចំពីមុខរថយន្តបែនយ៉ីឌុប ដឹកថ្ម កំពុងបើកច្រាសទិស បណ្តាលឲ្យដាច់កង់មុខខ្ទេច ក្រាបដល់ដីខ្លួនឯង រីឯរថយន្តបែន ដែកកាងមុខក្រាស់ណាស់ ពុំមានការរងខូចខាតទេ ដោយភាគីរថយន្តហាយឡែនឌ័រ ដឹងពីកំហុសរបស់ខ្លួន ទើបអនុញ្ញាតឲ្យរថយន្តបែនបន្តដំណើរទៅបាត់។

ក្រោយកើតហេតុរថយន្តបង្កដាច់កង់មុខខ្ទេច ត្រូវបានសមត្ថកិច្ច ឲ្យម្ចាស់ហៅរករថយន្តស្ទូចមកលើកយកទៅចូលជាងជួសជុលដោយខ្លួនឯង៕

មតិយោបល់