ព័ត៌មានជាតិ

ឃាត់ខ្លួនមុខសញ្ញាសង្ស័យ ៣នាក់ ក្រោយរកឃើញ….

ភ្នំពេញ: កាលពីវេលាម៉ោង ៣ និង៥០ នាទីរសៀលថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងអធិការក្រុងខេមរភូមិន្ទ បានធ្វើការឃាត់ខ្លួនមុខសញ្ញាប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៣ នាក់ នៅចំណុចភូមិ៤ សង្កាត់ទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ជនសង្ស័យរួមមាន៖
១. ឈ្មោះ ម៉ាន សាលី (ហៅក្តាម) ភេទប្រុស អាយុ ៣០ ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរនេសាទ មានទីលំនៅភូមិ – សង្កាត់ កើតហេតុខាងលើ ។
២. ឈ្មោះ សុះ រីហ្វីន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស មានទីលំនៅ ភូមិ – សង្កាត់ កើតហេតុខាងលើ ។
៣. ឈ្មោះ វង្ស ម៉ានុត ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ១ សង្កាត់ដងទង់ ក្រុខេមរភូមិន្ទ ។

វត្ថុតាងដកហូតបាន៖ ម្សៅក្រាមព៌ណសថ្លា មេតំហ្វេតាមីន ១ កញ្ចប់ធំ ។

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងសមត្ថកិច្ចជំនាញ កំពុងបំពេញសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់