ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ៣ និង៣០នាទីរសៀលថ្ងៃ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ប៉ុស្តិ៍នគរបាលរដ្ឋបាលកណ្តោលជ្រុំ នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើអនីតិជន។
ការឃាត់ខ្លួននេះ ធ្វើទ្បើងក្រោយទទួលបានពាក្យបណ្តឹងពីអាណាព្យាបាល ជនរងគ្រោះថា៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង៨យប់ នៅខេត្តត្បូងឃ្មុំ មានករណីរំលោភសេពសន្ថវៈ (លើអនីតិជន)។
ជនសង្ស័យឈ្មោះ ទិត្យ ណាក់ ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះឈ្មោះ ន ស.រ ភេទស្រី អាយុ១២ឆ្នាំ ជាតិខ្មែរ ទាំង០២នាក់នៅភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់