ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋានគរបាលជាតិបានឲ្យដឹងថា យុវជនសង្ស័យម្នាក់ត្រូវបាននគរបាលខណ្ឌដង្កោចាប់ឃាត់ខ្លួនក្រោយយុវជនរូបនេះបានផ្ញើសារសំឡេងតាមទូរស័ព្ទ(messenger)គំរាមទារប្រាក់ពីនារីជាសង្សារជាថ្នូរនឹងការមិនបង្ហោះរូបអាសអាភាសរវាងជនរងគ្រោះនិងជនសង្ស័យធ្លាប់បានគេងជាមួយគ្នានិងគំរាមសម្លាប់ថែមទៀតដោយជនសង្ស័យខឹងជនរងគ្រោះដើរលេងជាមួយបុរសម្នាក់ជាសង្សារថ្មី។ យុវជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីម៉ោង១និង៣០នាទី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ ស្ថិតនៅចំណុចកន្លែងលាងម៉ូតូភូមិខ្វា សង្កាត់ដង្កោ រាជធានីភ្នំពេញ ដោយអនុវត្តតាមបណ្តឹងរបស់នារីរងគ្រោះ។ បើតាមសេចក្តីរាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌដង្កោឱ្យដឹងថាកាលពីរសៀលថ្ងៃទី១៧ខែមករាឆ្នាំ២០២១ជនសង្ស័យឈ្មោះសឿ សារ៉ន ហៅរាជសុវណ្ណារាជ អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ប្រកបមុខរបរបុគ្គលិកក្រុមហ៊ុននាំពលករខ្មែរទៅប្រទេសជប៉ុនបានទូរស័ព្ទគំរាមនារីរងគ្រោះឈ្មោះហ.សត អាយុ៣១ឆ្នាំ…
មតិយោបល់