ព្រះវិហារៈ លោកវរសេនីយ៍ទោ ជូរ ប៊ុនសុង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលផែនព្រហ្មទណ្ឌ បានប្រាប់ Post News មុននេះបន្តិចថា មានករណីឃាតកម្ម ប៉ុនប៉ងរំលោភ និងសម្លាប់លើស្រ្តីម្នាក់។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅភូមរុងរឿង៥ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយកើតហេតុសមត្ថកិច្ច បានចុះធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនជាប់ចោទបាន នៅវេលាម៉ោង ៥ ល្ងាចថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ។
ជនរងគ្រោះឈ្មោះ យ៉ាន ចិន្ថា អាយុ ៣០ ឆ្នាំ មុខរបរមេផ្ទះ រីឯជនជាប់ចោទឈ្មោះ គង់ ធី អាយុ ៥០ ឆ្នាំ មុខរបរ ធ្វើស្រែចំការ អ្នកទាំងរស់នៅភូមិឃុំកើតហេតុខាងលើជាមួយគ្នា។
បច្ចុប្បន្នជនជាប់ចោទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថឃុំខ្លួន ជាបណ្ដោះអាសន្ន ដើម្បីរៀបចំនិតិវិធីបញ្ជូនទៅកាន់តុលាការ៕
មតិយោបល់