ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំនួន២នាក់ ត្រូវប្រជាពលរដ្ធឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេ មកធ្វើសកម្មភាព ចូលទៅអូសយកម៉ូតូរបស់អ្នកស្នាក់នៅបន្ទប់ជួល ក៏ត្រូវអ្នកគ្រប់គ្រងឃើញសួរនាំ ធ្វើអោយជនសង្ស័យរត់គេខ្លួនបាត់ម្នាក់។
ហេតុការណ៍នេះកើតឡើង នៅថ្ងៃទី ១៥ ខែកុម្ភៈឆ្នាំ២០១៩ វេលាម៉ោង៥ និង ៣០ នាទីទៀបភ្លឺនៅ ចំណុច មុខបន្ទប់ជួលស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានគ្នាចំនួន២ នាក់ទី១ ឈ្មោះជា សុប៊ុន ភេទប្រុសអាយុ២១ ឆ្នាំមុខរបរមិនពិតប្រាកដ
មានទីលំនៅបច្ចុប្បន្ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។(ឃាត់ខ្លួន)
ជនសង្ស័យទី២ ឈ្មោះ អាតួ ភេទប្រុសអាយុប្រហែល ២៤ ឆ្នាំទីលំនៅមិនពិតប្រាកដ មានមុខរបរពិតប្រាកដ (រត់គេចខ្លួន)ក្រោយឃាត់ខ្លួនបាន ឆែកឆេររកឃើញ ដែកកែឆ្នៃចុងស្រួចសំរាប់កាច់សោរ កម៉ូតូចំនួន១ និង សោរទីបលេខ៨ចំនួន១។
ដោយឡែកជនរងគ្រោះមាន ឈ្មោះ លៀប លាន់ ភេទប្រុសអាយុ ៥២ ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ម៉ូតូដែលត្រូវចោរលួចម៉ាក ហុងដារឌ្រីមសង់១២៥ ស៊េរិ០១១ ពណ៍ខ្មៅពាក់ស្លាកលេខ
1BS-8292។
បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ផ្នែកជំនាញ អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រងចាំឡើងតុលារការចាត់ការតាមនិតិវិធី៕
មតិយោបល់