ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ២នាក់ ករណីប៉ងលួច កាច់កម៉ូតូ

កណ្ដាល: នៅថ្ងៃ១៩ ខែមេសា ឆ្នាំ២០២០ម៉ោង ១១និង៣០នាទី មានករណីប៉ងលួច (កាច់កម៉ូតូ) ចំណុចភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ។

ជនសង្ស័យ ០២នាក់៖
១-ឈ្មោះ កែវ ប៊ុនធឿន ភេទប្រុស អាយុ ៣០ឆ្នាំ ទីលំនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។
២-ឈ្មោះ រី ពិសិដ្ឋ ភេទប្រុស អាយុ ១៩ឆ្នាំ ទីលំនៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ(ឃាត់ខ្លួន)។

វត្ថុតាងចាប់យក៖
-ម៉ូតូ១គ្រឿងម៉ាកTodayពណ៌សស្លាកកលេខកណ្តាល 1V-7915
-សោរ ខ្សៀ លេខ៨រាងអក្សរL ១
-ដែក៦មានចុងស្រួចសំប៉ែត ២
-សោរម៉ាកVan Chnee ១
-កូនសោរម៉ាកTiger
-ឧបករណ៍សម្រាប់ផ្តាច់បារី ១ ។

សភាពនៃរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍ព្រែកឫស្សី បានចេញល្បាតដល់ចំណុចខាងលើ បានឃើញជនសង្ស័យទាំង ២នាក់ កំពុងតែជិះម៉ូតូងាកចុះឡើង ដោយមានការសង្ស័យ ក៏បានដេញតាម ឃាត់សួរនាំ ពេលនោះ ស្រាប់តែ ជនសង្ស័យឈ្មោះ កែវ ប៊ុន ធឿន បានទម្លាក់វត្ថុ
តាងចោល ភ្លាមនោះសមត្ថកិច្ចបានធ្វើការឃាត់ជនសង្ស័យទាំង ២នាក់រួមទាំងវត្ថុតាង រួចបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។

សូមបញ្ជាក់ថា ជនសង្ស័យ ឈ្មោះ កែវ ប៊ុនធឿន ធ្លាប់ជាប់ពន្ធនាគាររយ:ពេល ១៨ខែ ពីបទលួច(កាច់កម៉ូតូ)ក្នុងឆ្នាំ២០១៣៕

មតិយោបល់