ព័ត៌មានជាតិ

មានវិប្បត្តិផ្លូវចិត្ត សម្រេចបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន

ព្រៃវែងៈ បុរសម្នាក់ធ្វើអត្តឃាតចងក សម្លាប់ខ្លួន ក៏ដោយសារមានវិប្បត្តិផ្លូវចិត្ត បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងរោងបាយរបស់ខ្លួន ភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

ជនរងគ្រោះឈ្មោះ ហែម ឆុន ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិអន្លង់ចារ ឃុំព្រះស្ដេច ស្រុកព្រះស្ដេច ខេត្តព្រៃវែង ។

តាមសមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះ ខណៈដែលមានវិបត្តិផ្លូវចិត្ត ស្របពេលដែលក្រុមគ្រួសារ លង់លក់ក្នុងដំណេក ជនរងគ្រោះងើបឡើងទៅចងកសម្លាប់ខ្លួន ដោយបាត់យូរ នៅវេលាម៉ោងខាងលើ ក្រុមគ្រួសារចេញតាមរកមើល ស្រាប់តែប្រទះឃើញ ចងកស្លាប់បាត់ទៅហើយនៅរោងបាយ ទើបផ្អើលឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យមើល៕

មតិយោបល់