ត្បូងឃ្មុំៈ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ កាលពីវេលាម៉ោង១៣និង៣០នាទី មានករណីក្មេងលង់ទឹកស្លាប់មួយកើតឡើងត្រង់ចំណុចរណ្ដៅដីកាយធ្វើផ្លូវ (ដីឃុំ)ស្ថិតនៅភូមិត្រពាំងបី ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ជនរងគ្រោះមានឈ្មោះ មីត ហ្វាអ៊ីលីន ភេទប្រុស អាយុ៨ឆ្នាំ ជនជាតិចាម បានចុះលេងទឹកជាមួយ និង មិត្តភ័ក្រ ក៏ បានលង់ទឹកស្លាប់នៅ ចំណុចកើតហេតុខាងលើតែម្ដងបន្ទាប់ពីទទួលព័ត៌មានភ្លាម កំលាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ បានសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគរបានចុះមកដល់កន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវលើសពសន្និដ្ឋានថា ពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដ៏មែន ពុំមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ៕
មតិយោបល់