ព័ត៌មានជាតិ

នាគឆ្លងខេត្ត RX300 ពាក់ផ្លាកលេខ ភ្នំពេញ 2AL-2506 ពន្លះម៉ូតូឌ្រីមសង់បណ្តាលឲ្យនារីម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់

កណ្តាល: ថ្ងៃទី ១៥ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ១៨និង២០នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិ លេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៤៤-៤៥ ចំណុច ភូមិ ព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ហេតុការនេះបង្កឡើងដោយរថយន្តម៉ាក់ LEXUS 300 ពណ៍ ស (នាគឆ្លងខេត្ត) ពាក់ផ្លាកលេខ ភ្នំពេញ 2AL-2506
អ្នកបើកបរដោយឈ្មោះ សាន តយ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបើកបរក្នុងទិសដៅពីអ្នកលឿង ទៅភ្នំពេញ តាមផ្លូវជាតិលេខ១ ។ពេលបើកមកដល់ចំណុចកើតហេតុខាងលើបានបុក ជាមួយម៉ូតូម៉ាក់HONDA DREAM ១២៥ សេរី២០១៦ ពណ៍ខ្មៅ ពាក់ផ្លាកលេខ ឧ.មានជ័យ 1B-3846
បើកបរដោយឈ្មោះ វិរ: សុម៉ានី ភេទស្រី អាយុ២៤ឆ្នាំជនជាតិខ្មែរ មានទីលំនៅ ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល អ្នករួមដំណើរជាមួយឈ្មោះ ឃឹម សុឃីន ភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ដែលបើកមានទិដៅផ្ទុយគ្នា បណ្តាលឧ្យស្លាប់ អ្នករួមដំណើរឈ្មោះឃឹម សុឃីន នៅកន្លែងកើតហេតុអ្នកបើកបរឈ្មោះវីរ: សុម៉ានី រងរបួសធ្ងន់
បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត។
ចំណែកម៉ូតូ រថយន្តត្រូវបានសមត្ថកិច្ចវាស់វែងនិងអ្នកបើករថយន្តឈ្មោះសាន តយ យកមករក្សាទុក ជាភស្តុតាងនៅអធិការដ្ឋានស្រុកកៀនស្វាយដើម្បីរងចាំការដោះស្រាយ៕

មតិយោបល់