ភ្នំពេញៈ មានការភ្ញាក់ផ្អើលមួយ បានកើតមានដោយប្រទះឃើញស្រ្តីម្នាក់ សង្ស័យបែកថ្នាំ បានដើរស្រែកឡូឡា នឹងបម្រុងរត់ចូលឡាននៅសួនក្ដាន់ពីរស្ថិតក្នុងសង្កាត់វាវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
តាមប្រភពពីប្រជាពរដ្ឋនៅកន្លែងកើតហេតុ បានឲ្យថា នៅមុនពេលកើតហេតុ គេឃើញស្រ្តីម្នាក់ អាយុប្រមាណជា៣០ ឆ្នាំសម្បុរស កាតសក់ខ្លីបានដើរនៅម្ដុំចំណុចកើតហេតុ ក្នុងស្ថានភាពស្រែកឡូឡា នឹងបម្រុងដើរចូលឡាន ឃើញសភាពបែបនេះ ប្រជាពរដ្ឋក៏បានទំនាក់ទំនងទៅកាន់សមត្ថកិច្ច ដើម្បីចុះមកកន្លែងកើតហេតុ។
មួយម៉ោងក្រោយមកទើបសមត្ថកិច្ច ចុះមកដល់ នឹងធ្វើការទំនាក់ទំនង ទៅខាងសង្គមកិច្ចមកទទួលយកស្រ្តីខាងលើ៕







មតិយោបល់