ព័ត៌មានជាតិ

ជនសង័្សយម្នាក់លួចទ្រព្យសម្បត្តិអ្នកដទៃត្រូវក្របួចជាប់

បាត់ដំបង: នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ២០ ២០ វេលាម៉ោង ០២និង៣០ នាទី រំលង អា ធ្រាត្រ នៅ ចំណុច ភូមិ កាប់គោថ្មី សង្កាត់ អូរ ចារ ក្រុងបាត់ ដំ បង ខេត្តបាត់ដំបង មានករណី លួចយក ទ្រព្យស ម្បត្តិក្នុងលំនៅដ្ឋានមួយបានកេីតឡេីង ដែលករណី នេះបង្កដោយជនសង័្សយមិនស្គាល់មុខធ្វេី សកម្ម ភាពចូលលួចយកទ្រព្យសម្បត្តិ របស់ ជនរងគ្រោះ ឈ្មោះ ផាន សា ឯម ភេទស្រី អាយុ ៤៣ ឆ្នាំ មានទីលំនៅដូច ខាងលេី និងយកបាន ទ្រព្យ ស ម្បត្តិមួយ ចំនួន។

ទទួលបានព័ត៌មាននេះលោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរ បា ល ខេត្តបាត់ដំបង បានបញ្ជាដឹកនាំដល់ផែនជំ នា ញ ដែលមានលោកវរសេនីយឯក លឹម ពុទ្ធីឡា ស្នងការរងទទួលផែន ធ្វេីការស្រាវជ្រាវភ្លាមៗ ដោយមានកម្លាំង នគរបាលការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលដឹកនាំដោយលោកវរសេនីយ៍ឯក ឈឿង គឹម សុង ជានាយការិយាល័យរហូតដល់វេលាម៉ោង០០និង០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០២០ បានធ្វេីការឃាត់ ខ្លួនជនសង័្សយដែលធ្វេីសកម្មភាពក្នុង ករ ណី ខាងលេីម្នាក់ឈ្មោះ យ៉ា មករា ភេទប្រុស អាយុ ៣០ ឆ្នាំ បច្ចុប្បន្ន ស្នាក់ នៅ បន្ទប់ ជួល ស្ថិតក្នុងភូមិ អូរចារ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង និងដកហូតសម្ភារ:រួមមាន៖
-លោហធាតុ ពណ៌ លឿង ( ប្រភេទ ខ្សែ ដៃ )ចំ នួន ០១ ខ្សែ
– លោហធាតុ ពណ៌ លឿង ( ប្រភេទ ខ្សែ ក ) គ្មាន បន្តោង ចំនួន០១ ខ្សែ
– លោហធាតុ ពណ៌ លឿង ( ប្រភេទ ចិញ្ជៀន ) ចំនួន ០១ វង់
– ទូរសព្ទ ដៃ ម៉ាក OPPO ពណ៌ ខៀវ ចំនួន០១ គ្រឿង
– កាបូប កាន់ ដៃ ពណ៌ ផ្កាឈូកចំនួន ០១
– កាបូប ក្រវ៉ាត់ ចង្កេះ ពណ៌ ស្លែចំនួន ០១
– ឧបករណ៍ ប្រើប្រាស់ សម្រាប់ កៀប សក់ ចំនួន ០៥
– កន្ត្រៃ ចំនួន ០២
– ដង្កាប់ ចំនួន ០១
– តួណឺវីស ចំនួន ០១
– ដែក ឆាប ចំនួន ០១
– ផ្លែ កាំបិត មុខ ពីរ កែច្នៃ ដាក់ ដង ធ្វេី ពី អ៉ីណុក ចំនួន ០១ ដេីម
– កាបូប ស្ពាយ ចំនួន ០១

ជនសង្ស័យ ខាងលេី បាន ឆ្លេីយសារភាពអំពីសកម្ម ភាពរបស់ខ្លួនដែលបានប្រព្រឹត្តិ(លួច) ទ្រព្យស ម្បត្តិខាងលេី ហេីយពេលនេះនគរបាលកំពុងក សា ង សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ ដំ បង ដេីម្បីចាត់ការតាមផ្លូវច្បាប់រីឯទ្រព្យសម្បត្តិ បានប្រគល់ជូនម្ចាស់វិញ៕

 

មតិយោបល់