ភ្នំពេញ: បុរស២នាក់ មុខរបរដូចគ្នា ដោយម្នាក់ជំពាក់លុយ មិនព្រមសង ហើយម្នាក់ទៀតខឹង ក៏លួចរ៉ឺម៉កសណ្តោង យកមកទុកក្បែរផ្ទះ ហើយត្រូវម្ចាស់តាមរកឃើញ វាយគ្នារងរបួសធ្ងន់ទាំងសង្ខាង បង្កឲ្យមានការភ្ញាក់ផ្អើល កាលវេលម៉ោង ១០និង៤០នាទីយប់ថ្ងៃទី១៥ខែគុម្ភះឆ្នាំ២០១៩ដែលស្ដិត តាមបណ្ដោយផ្លូវ២០១១ ស្ថិតនៅសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខរាជធានីភ្នំពេញ។
ជនរងគ្រោះបែកក្បាល (ម្ចាស់បំណុល) ឈ្មោះ រ៉ាន់ រាត្រី ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរជាងកញ្ចក់ រស់នៅភូមិកើតហេតុខាងលើ។
ភាគីខាងជំពាក់លុយ ឈ្មោះ គីម ផល្លា អាយុ៣៥ឆ្នាំ មុខរបរជាងកញ្ចក់ ស្នាក់នៅភូមិ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍គោគឃ្លៀង ដែលដឹកនាំដោយលោកមេប៉ុស្តិ៍ផ្ទាល់ បានប្រគល់ឲ្យកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ នាំភាគីពាក់ព័ន្ធទៅសាកសួរ ដោយភាគីខាងកូនបំណុលព្រមទៅ ជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌ ចំណែកឯភាគីខាងម្ចាស់បំណុល មិនហានទៅនោះឡើយ ដោយយកឡេះថា រូបគាត់រងរបួសក្បាល ចាំស្អែកគាត់នឹងទៅ ដោះស្រាយគ្នា៕






មតិយោបល់