ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ខ្យល់កន្រ្តាក់ វាយបក់បាក់ដើមឈើ៥ដើមនិងផ្ទាំងប៉ាណូ២ផ្ទាំង!..

ភ្នំពេញ: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់ បាក់ដើមឈើមានចំនួន៥ដើម ដែលមានទីតាំងនៅមហាវិថីសហពន្ធ័រុស្ស៊ីចំនួន២ដើម,ផ្លូវលេខ២១៤ ចំនួន១ដើម(បាក់មែក), ផ្លូវលេខ១៣៦ចំនួន១ដើម និងផ្លូវលេខ៧៦ កែងផ្លូវលេខ៧៥ចំនួន១ដើម។
ក្នុងនោះក៏មានដួលរំលំផ្ទាំងប៉ាណូចំនួន២ផ្ទាំង ស្ថិតនៅក្នុងសង្កាត់ចតុមុខ និងបង្គោលភ្លើងចំនួន១ដើមទៀត នៅបណ្តោយផ្លូវភ្លោះព្រះអង្គឌួងផងដែរ៕

មតិយោបល់