ភ្នំពេញៈ នៅវេលាម៉ោង១១ និង១០យប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ដពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់បុរសម្នាក់ តាមបណ្ដោយផ្លូវជាតិលេខ៣ នៅភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុគេ ឃើញរថយន្ដម៉ាកកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2U-2157 បើកដោយបុរសម្នាក់ ធ្វើដំណើរពីត្បូងទៅជើងក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុ ក៏មានរថយន្ដធំមួយគ្រឿង មិនស្គាល់ម៉ាក ទិសដៅផ្ទុយគ្នា ក្នុងល្បឿនលឿនដូចគ្នា បានរេចង្កូតបុករថយន្ដកាមរីបាឡែនពីមុខពេញទំហឹង បណ្ដាលឲ្យកៃកុងកៀបជាប់និងរថយន្ដរងរបួសធ្ងន់ ហើយរថយន្តរងការខូចខាតយ៉ាងដំណំ ។
ភ្លាមៗផងដែរ រថយន្តបង្កបានបើកគេចខ្លួនបាត់ ហើយជនរងគ្រោះ ត្រូវបានខាងកងពល711 បានមកជួយគាស់ទ្វារ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះធ្វើការវាស់វែង រួចយករថយន្តរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍ ដើម្បីរងចាំម្ចាស់រថយន្ដ មកយកនៅពេលក្រោយ៕





មតិយោបល់