កោះកុង: លោកអធិការស្រុកមណ្ឌលសីមា បានប្រាប់ Post News ថា ស្រ្តីម្នាក់ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូជិះបុករថយន្តពីក្រោយ លើស្ពានកោះកុង កាលពី ២ថ្ងៃ បានស្លាប់ហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩។
ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី ១៤ ខែកុម្ភ: ឆ្នាំ ២០១៩ ត្រង់ចំណុចលើស្ពានព្រែកកោះប៉ោ (ស្ពានកោះកុង) ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្តាលឲ្យនារី ២នាក់រងរបួស (ធ្ងន់ម្នាក់) ។
សពជនរងគ្រោះឈ្មោះ លី ស្រីមុំ ភេទស្រី អាយុ ២១ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានស្រុកកំណើតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
សពត្រូវបានដឹកចេញពីមន្ទីរពេទ្យមកស្រុកកំណើត នៅវេលាម៉ោង៥ ព្រហាមថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីយកមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់