ព្រះសីហនុៈ យោងតាមផេកអគ្គនាយដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលចរាចរណ៍ខេត្តព្រះសីហនុ បានឃាត់រថយន្តចំនួន១១គ្រឿង មកកាន់ការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី ពាក់ព័ន្ធអ្នកបើកបររថយន្ត គ្មានបណ្ណបើកបរ និង បណ្ណបើកបរមិនត្រឹមត្រូវ កាលពីវេលាម៉ោង ១០ និង៣០នាទីយប់ថ្ងៃសុក្រ ១១កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវ ឯករាជ្យ ត្រង់ចំណុច មុខការិយាល័យចរាចរណ៍ ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ។
រថយន្តចំនួន១១គ្រឿង បើកបរដោយជនបរទេសរួមមាន៖
១- រថយន្តម៉ាក HYUNDAI STARIX ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ2A-9192 ។
២-រថយន្តម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់ស្លាកលេខ កណ្ដាល2B-2115 ។
៣-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2AV-6061 ។
៤-រថយន្តម៉ាក LEXUS RX300 ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ2L-0066 ។
៥-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2BA-5797 ។
៦-រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2K-8227 ។
៧-រថយន្តម៉ាក LEXUS 470 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2AM-8620 ។
៨-រថយន្តម៉ាក LEXUS RX300 ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2F-4429 ។
៩-រថយន្តម៉ាក LEXUS RX300 ពណ៌ ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ2AM-2115 ។
១០-រថយន្តម៉ាក HYUNDAI STARIX ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ2A-7412 ។
១១-រថយន្តម៉ាក Starex ពណ៌ ស ពាក់ស្លាកលេខ ព្រះសីហនុ2A-9001 ។
រថយន្តទាំងអស់បានយកមករក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចំនួន ១១គ្រឿង ៕
មតិយោបល់