ព័ត៌មានជាតិ

ម្ដាយឪពុកស្លុតចិត្ត! កូនប្រុសទើបអាយុ ១៨ខែ ត្រូវព្រីភ្លើងឆក់ស្លាប់យ៉ាងរន្ធត់

បាត់ដំបង: កាលពីវេលាម៉ោង ២ និង៣០នាទីរសៀលថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០១៩ ក្មេងប្រុសម្នាក់ ត្រូវព្រីភ្លើងឆក់ស្លាប់ នៅចំណុចភូមិទួលស្នួល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនរងគ្រោះ ឈ្មោះ ចាច សំណាង ភេទប្រុស អាយុ ១៨ខែ រស់នៅចំណុចកើតហេតុ។

មូលហេតុ៖ បណ្តាលមកពីការធ្វេសប្រហែស ពីឪពុកម្តាយដោតព្រីភ្លើងចោល៕

មតិយោបល់