ព្រះសីហនុៈ នៅព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបញ្ជូនតៃកុងរថយន្តដឹកថ្ម ដែលបានបើកបុកស្ត្រី២នាក់ស្លាប់ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ស្ថិតនៅភូមិព្រៃនប់២ ឃុំព្រៃនប់ ស្រុកព្រៃនប់ ទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
អ្នកបើករថយន្តខាងលើឈ្មោះ ជឿន សាមឌី ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអង្គក្លើ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
សារនេះ ក៏សូមផ្តាំផ្ញើ ទៅអ្នកបើកបរទាំងអស់ មេត្តាគោរពច្បាប់ចរាចរណ៍ និងបង្កើនការប្រុងប្រយ័ត្នឲ្យបានគ្រប់ពេលវេលា៕
មតិយោបល់