កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៩ និង៥០នាទីព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តពីរគ្រឿង បុកគ្នាបណ្ដាលឲ្យរងរបួសមនុស្ស ១៥នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៣-៥៤ ត្រង់ចំណុចភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
រថយន្តម៉ាកសាំងយ៉ុង ពណ៌ស្លែ គ្មានស្លាកលេខ អ្នកបើកបរឈ្មោះ ប្រាក់ ហាច ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិ ទ័ពសៀម ឃុំកន្សោមអ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មានដឹកអ្នកដំណើរចំនួន ១៣ នាក់៖
១.ឈ្មោះ សៀង ស៊ីណាត ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅផ្ទះលេខ៧A ផ្លូវ៣៣៥ ភូមិគោក ឃ្លាំង សង្កាត់សង្កាត់ភ្នំពេញថ្មី ភ្នំពេញ
២.ឈ្មោះពិន ទឿន ភេទប្រុស អាយុ៣២ឆ្នាំ
៣.ឈ្មោះ ដេង ធា ភេទស្រី អាយុ១៨ឆ្នាំ
៤.ឈ្មោះ ឌុច អៀង ភេទស្រី អាយុ៣៦ឆ្នាំ
អ្នកទាំងបីរស់នៅភូមិតាប៉ាង សង្កាត់អូរឧកញ៉ាហេង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
៥.ឈ្មោះ ឡាង យ៉េន ភេទស្រី អាយុ២៦ឆ្នាំ នៅភូមិគោកទើង ឃុំចានសរ ស្រុកសូត្រ និគមន៌ ខេត្តសៀមរាប។
៦.ឈ្មោះឆឿត ស្រីពេជ្រ ភេទស្រី អាយុ២១ឆ្នាំ នៅភូមិ៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
៧.ឈ្មោះច្រែ គឹមស្រេង ភេស្រី អាយុ៤៥ឆ្នាំ នៅភូមិអកយំ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ
៨.ឈ្មោះគួយ រ៉េ ភេទស្រី អាយុ៤៥ឆ្នាំ នៅភូមិ បឹងវែង ឃុំវាលរេញ ស្រុកវាលរេញ ខេត្តព្រះសីហនុ
៩.ឈ្មោះ គឹម ស្រីពៅ ភេទស្រី អាយុ២៤ឆ្នាំ នៅភូមិសែនជ័យ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ
១០.ឈ្មោះ ឆាយ ពិសី ភេទស្រី អាយុ៤៦ឆ្នាំ នៅភូមិបឹងខុនឆាន សង្កាត់ស្មាច់មានជ័យ ក្រុងខេររះភូមិន្ទ ខេត្តព្រះសីហនុ
១១.ឈ្មោះ ប៉េង ដាត ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រែកប៉ាង ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល
១២.ឈ្មោះ ឯម វណ្ណនួន ភេទស្រី អាយុ៤០ឆ្នាំ នៅភូមិបត់គគី ឃុំអុរចំណា ស្រុកព្រៃនុប ខេត្តព្រះសីហនុ
១៣.ឈ្មោះ គឹម ម៉ៃ ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិសែនជ័យ ឃុំត្រែងត្រយឹង ស្រុក ភ្នំស្រួច ខេត្តកំពង់ស្ពឺ
១៤.ឈ្មោះ ហួន ឡាន ភេទស្រី អាយុ៥១ឆ្នាំ នៅភូមិព្រៃនុប ឃុំព្រៃនុប ស្រុកព្រៃនុប ខេត្តព្រះសីហនុ។
សមត្ថកិច្ច បានឲ្យដឹងថា រថយន្តខាងលើ បានធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកពីក្រោយរថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D.៦៦៥៧ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខព្រះសីហនុ 4A-៣៥៤៤ ក្នុងទិសដៅស្របគ្នា អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់បាត់) បណ្តាលឲ្យអ្នកជិះក្នុងរថយន្តសាំងយ៉ុង រងរបួសស្រាលទាំង ១៥ នាក់ ស្រី១១នាក់ ត្រូវបានបញ្ជូនទៅពេទ្យសម្ភពសុខណា ខូច។
ក្រោយកើតហេតុ រថយន្ត២គ្រឿងខូចខាតកម្រិតស្រាល ចំពោះវត្ថុតាងទាំង២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
មតិយោបល់