បន្ទាយមានជ័យៈ គ្រោះថ្នាក់ចរាចរណ៍មួយដែលបានឆក់យកជីវិតក្មេងស្រីម្នាក់ភ្លាមៗដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាពីវេលាម៉ោង ១៥និង៥០ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៩នាទី នៅលើកំណាត់ផ្លូវ ជាតិលេខ១៥៦ដេ ត្រង់ចំណុចក្នុង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្ត បន្ទាយមានជ័យ។
ក្មេងស្រីរងគ្រោះមានឈ្មោះ ទី លីកា ភេទ ស្រី អាយុ ០៥ឆ្នាំ មុខរបរ សិស្ស ស្នាក់នៅឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើតាមឪពុកឈ្មោះ ម៉ាត់ ហ្វូទី អាយុ៤១ឆ្នាំ និង ម្តាយឈ្មោះ សុះ អាយនី អាយុ ២៦ឆ្នាំ បានប្រាប់ឲ្យដឹងថាមុនដំបូងខ្លួនជាឪពុកបានមកទិញឥវ៉ាន់នៅតូបលក់ម្ចាស់ឈ្មោះឆន ភេទប្រុស នៅជាមួយម្តាយ ខណៈពេលនោះម្តាយកំពុងទិញឥវ៉ាន់នៅខាងត្បូងផ្លូវ ចំណែកឪពុកឈរ ចាំនៅខាងជើងផ្លូវ ពេលនោះក្មេងស្រីរងគ្រោះដោយឃើញឪពុកឈរនៅខាងនោះ ក៏រត់ឆ្លងពីម្តាយទៅរកឪពុកក្នុងទិសដៅពីត្បូងទៅជើង ស្របពេលនោះដែរ ក៏មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទដឹកទិញ(ដឹកទឹកសុទ្ធ) ពណ៌ ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A-1726 បើកបរ ដោយឈ្មោះ សុធា ភេទ ប្រុស មិនស្គាល់អាស័យដ្ឋាន បើកតាមបណ្តោយផ្លូវខាងលើក្នុងទិសដៅពីកើតទៅលិច បណ្តាលវាក់អើជាន់ហ្វ្រាំងមិនទាន់ក៏បុកជនរងគ្រោះយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យដួលបោកក្បាលទៅនិងថ្នល់ស្លាប់ភ្លាមៗតែម្តង ។
ក្រោយពេលសមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុដើម្បីវាស់វែងនិងរថយន្ត យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរីរងចាំការដោះស្រាយ៕
មតិយោបល់