ព្រះសីហនុៈ កម្លាំងជំនាញការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះត្រួតពិនិត្យធ្វើតេស្ត រកមើលសារធាតុញៀន លើអ្នកបើកបររថយន្តធុនធ្ងន់ចំនួន១៣០គ្រឿង តៃកុងឡាន១៣០នាក់ នៅចំណុចជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៤ ឃុំអូរឧកញ៉ាហេង កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ថ្មីៗនេះ។
ជាលទ្ធផលបានរកឃើញតៃកុងឡាន៣នាក់ វិជ្ជមាន និង ១២៧នាក់ អវិជ្ជមាន។
ពាក់ព័ន្ធករណីខាងលើនេះ នាយការិយាល័យនគរបាល ប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា៖ ចំពោះអ្នកបើកបរចំនួន ៣នាក់ដែលមានផ្ទុកសារធាតុញៀន សមត្ថកិច្ចបានធ្វើការអប់រំឲ្យធ្វើកិច្ចសន្យាបញ្ឈប់ការបើកបរ ព្រមទាំងរាយការណ៍ ទៅម្ចាស់ក្រុមហ៊ុន ឲ្យបញ្ឈប់រកមនុស្សផ្សេងទៀត មកបើកបរជំនួស៕
មតិយោបល់