ព័ត៌មានជាតិ

Update៖ ទើបតែទិញម៉ូតូZoomer-X ជិះទៅយកកូនចេញពីសាលា ត្រូវចោរគំរាមបាញ់សម្លាប់ប្លន់យកទៅបាត់

ភ្នំពេញៈ នារីម្នាក់ជិះម៉ូតូ Zoomer-X ទៅយកប្អូនចេញពីសាលា ត្រូវជនសង្ស័យ២នាក់ កាក់ប្លន់យកទៅបាត់ដោយសុវត្ថិភាព ដោយនិយាយគំរាមដកកាំភ្លើងបាញ់សម្លាប់បើមិនព្រមឲ្យតាមសម្រួល។

ករណីប្លន់ទាំងថ្ងៃនេះ បានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្ទះលេខ២៦ ផ្លូវ៣១៧ ក្រុម៣៥ ភូមិ៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

នារីរងគ្រោះមានឈ្មោះ ភ័ក្រ សានត្រាន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៩ ផ្លូវ៣១៧ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជិះម៉ូតូម៉ាក Zoomer-X ពណ៌ផ្កាយ បិតពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ1CY-8163 ។

ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះបានចាកចេញពីផ្ទះទៅយកកូនរៀននៅសាលាឯកជន បានជិះចេញពីផ្ទះពីកើតទៅលិច លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ Nex ពណ៌ស មិនចាំស្លាកលេខ មកអែបកៀរផ្តួលម៉ូតូនិងគំរាមដកកាំភ្លើងបាញ់សម្លាប់ ហើយជនសង្ស័យដែលអង្គុយជិះខាងក្រោយ ចុះលើក ម៉ូតូគេចខ្លួនបាត់ដោយសុវត្ថិភាព។

បច្ចុប្បន្ន នារីរងគ្រោះបានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នរគបាលសង្កាត់បឹងកក់១ ដើម្បីស្វែងរកជនសង្ស័យមកផ្តន្ទាទោសតាម នីតិវិធីច្បាប់៕

https://youtu.be/3nucno4rJK0

មតិយោបល់