ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នា នៅស្រុកសំរោងទង របួសមនុស្ស ៣នាក់

កំពង់ស្ពឺ: នៅវេលាម៉ោង ០៥និង១២នាទីថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តពីរគ្រឿងបុកគ្នា របួសមនុស្ស៣នាក់ នៅលើផ្លូវជាតិលេខ៤ គីឡូ ម៉ែត្រ ៥៧-៥៨ ត្រង់ចំណុចភូមិត្រពាំងជ្រៅ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣E.២៦០៤ អ្នកបើកបរឈ្មោះ ផាត់ នឿន ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅភូមិកំពូល សង្កាត់កំពូល ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ រួមដំណើរមនុស្សចំនួន ០២នាក់ ទី១ឈ្មោះ សាត វិបុល ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិឃុំជាមួយអ្នកបើក និងទី២ឈ្មោះ ហ៊ួន ថៃ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិព្រៃភ្នៀស ឃុំព្រៃភ្នៀស ស្រុកមេសាង ខេត្តព្រៃវែង។

រថយន្តខាងលើ បានធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកជាមួយរថយន្ត ១គ្រឿងម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខតាកែវ ៣A.០៦៨៨ មានសណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ព្រះសីហនុ ៤A.១៦៣៨ អ្នកបើកបរមិនស្គាល់ឈ្មោះ និងទីលំនៅ (ចុះរត់គេចខ្លួនបាត់) ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលឲ្យអ្នកបើករថយន្តហ៊ីយ៉ិនដាយ និងអ្នករួមដំណើររងរបួសស្រាលទាំង ០៣នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យសម្ភពសុខណា។

ក្រោយកើតហេតុ រថយន្តហ៊ីណូខូចខាតកម្រិតស្រាល និង រថយន្តហ៊ីយ៉ាន់ដាយកម្រិតធ្ងន់ ចំពោះវត្ថុតាងទាំង០២គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ដើម្បីរងចាំដោះស្រាយពេលក្រោយ៕

មតិយោបល់